ព័ត៌មានជាតិ

ប្រជាពលរដ្ឋទទួលស្រះទឹកពីលោក វ៉ាន់ វិសាល មេបញ្ជាការបច្ចេកទេសកងរថពាសដែក

សៀមរាប: ប្រជាពលរដ្ឋក្នុង៣ភូមិដូនឡី ១៧៥ ភូមិត្រពាំងព្រៃ១២១ និងភូមិថ្មី២០៩នាក់ ស្នើនឹង៥០៥ គ្រួសារស្មើនឹង២.៤៤៧នាក់ មានសេចក្តីត្រេតអរ យ៉ាងខ្លាំង ខណៈពេលដែលបាន ស្រះទឹកសម្រាប់ប្រើប្រាស់ ដែលជាចំណង់ដៃរបស់លោក វ៉ាន់ វិសាល មេបញ្ជាការបច្ចេកទេស កងរថពាសដែក កងឯកភាពអង្គរក្យសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀម ក្នុងគ្រោះរាំងស្ងួតនារដូវប្រាំង នៅព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ២០១៦ ស្ថិតនៅភូមិដូនឡី ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឧត្តមសេនីយ៍ទោ វ៉ាន់វិសាល បានមានប្រសាសន៍ថា ដោយយល់ឃើញថាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំគៀនសង្កែរនេះ កន្លងមកជួបប្រទះនូវគ្រោះរីងស្ងួត ខ្វះខាតទឹកប្រើប្រាស់ បង្កឲ្យជួបនូវប្រទះនូវផលពិបាក់ ទើបបានការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន និងជាការស្នើសុំតាមរយៈលោក ហូវ សាវី លោក ហាប់ និងគណៈកម្មការឃុំកំពង់ឃ្លាំង បានស្តាស្រះទឹកចាស់ និងពង្រីកថ្មី ដើម្បីរក្សាទឹក ជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៣ភូមិ ក្នុងឃុំគៀនសង្កែ ដែលមានទទឹង ២១ម បណ្តោយ ៦០ម ជម្រៅ៤ម ដែលបានចំណាយថវិការសរុប ៤.៤៩៧ដុល្លា និងបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ក្នុងនោះលោកបានមានប្រសាសន៍ថា ទឹកដីឃុំកំពង់ឃ្លាំងគឺជាទឹកដីកំណើតរបស់លោលក ហើយការជួយនេះគឺជាការ តបស្នងសងគុណដល់គណបក្សប្រជាជន ដែលបានជួយឲ្យក្រុមគ្រួសារបានរស់ទាំង៩នាក់ ហើយបានធ្វើឲ្យមានថ្ងៃនេះនិងមានសមិទ្ធិផលជាច្រើនទៀតដែលជាការខិតខំប្រឹងរបស់ស្រុក ឃុំ ដែលបានអភិវឌ្ឍន៍ និងសូមផ្តាំផ្ញើរថា ឲ្យមាតាបិតាអប់រំកូនចៅ ខិតខំរៀនសូត្រនិងបញ្ជ្រាសពីបញ្ហាគ្រឿងញៀន ។

លោក ហុង លី មេឃុំគៀនសង្កែរ បានផ្តល់បទសម្ភាស ពាក់ព័ន្ឋនិង ការស់នៅរបស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបប្រទះនិងខ្វះខាតទឹក ។ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានថ្លែងអំណរគុណ ចំពោះលោក វ៉ាន់វិសាលដែល បានជួយដល់ប្រជា ពលរដ្ឋនៅក្នុងស្រុកសូទ្រនិគម ជាពិសេសគឺឃុំកំពង់ឃ្លាំង បានជួយជីកស្រះ សាងសង់ស្ពាន សាងសង់ផ្លូវ ធ្វើផ្ទះ ឲ្យ ជនក្រីក្រ និងបានប្រគល់រថយន្តសង្គ្រោះបន្ទាន់ រថយន្តអន្តរាគមន៍ ដល់កងរាជអាវុធហត្ថស្រុកសូទ្រនិគមន និងជួយដល់ប្រជាពលរដ្ឋក្នុងវិស័យមនុស្សធម៌ជាច្រើនខណៈពេលដែល លោក វ៉ាន់ វិសាល ចង់ជួយលើក ស្ទួយ នឹងអភិវឌ្ឍន៍ ឃុំកំពង់ឃ្លាំងព្រោះជាស្រុកកំណើតលោក។

ដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវតបស្នងសង់ គុណ ទៅវិញ តាមរយៈគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិ កសាងប្រទេស ឲ្យមានភាពរីកចំរើន និងសូម ឲ្យបងប្អូនជួយរក្សាសន្តិភាព កុំបីជឿលើកាញ៉ុះញ៉ុងរបស់ក្រុមអគត្តិមួយចំនួន ដែលព្យាយាមបំបែកបំបាក់ ដោយប្រើ ប្រាស់ ល្បិចកល់ដើរសន្យាខ្យល់ ដូច្នេះក្នុងនាមយើងជាខ្មែរ ត្រូវគោរពព្រះពុទ្ធសាសនា ខ្មែរគឺជ្រោកក្រោម ដើមឈើ ណា ដឹងគុណដើមឈើនោះ ផឹកទឹកស្រះអ្នកណានឹកដល់ម្ចាស់ស្រះនោះ៕

មតិយោបល់