បរទេសៈ ការបង្កើតបរិយាកាសផ្អែមល្ហែម និងសាងភាពរ៉ូមេទិចជាមួយដៃគូ ក្នុងសមរភូមិលើគ្រែឲ្យបានកាន់ តែយូរ គឺជាបំណងប្រាថ្នាដែលបុរស និងស្ត្រីគ្រប់ៗរូប ត្រូវការបំផុត សម្រាប់សេចក្ដីសុខផ្លូវភេទរបស់ពួកគេ។ តើគួរធ្វើយ៉ាងណាខ្លះ ទើបអាចជួយឲ្យការរួមភេទ បានយូរនោះ? ខាងក្រោមនេះ ជាតិចនិចបួនយ៉ាង អាចជួយឲ្យអ្នក និងដៃគូទទួលបានភាពស្រណុកសុខស្រួល និងរួមភេទបានកាន់តែយូរថែមទៀត៖
១. គួរឈប់សិនមុនចាប់ផ្ដើមបន្តទៀត
ចំណុចនេះចង់មានន័យថា ប្រសិនបើអ្នកមានអារម្មណ៍ឈានជិតដល់ចំណុចកំពូលហើយ គួរផ្អាកសកម្មភាពសិន ដើម្បីបន្ថយភាពតានតឹងផ្លូវភេទ មុននឹងអ្នកចាប់ផ្ដើមធ្វើវាបន្តទៀត។
២. ធ្វើឱរ៉ាល់សិច
អ្នកអាចប្រើមាត់ដើម្បីធ្វើឱរ៉ាល់សិច បន្ទាប់ពីអាអូនតូចងើបទ្បើង យ៉ាងហោចណាស់ឲ្យបានរយៈពេល ៥ ទៅ១០នាទីសិន ដើម្បីឲ្យអ្នកមានអារម្មណ៍កាន់តែពុះកញ្ជ្រោល។
៣. បញ្ឈប់ការគិតដល់ចំណុចកំពូល
មិនត្រូវគិតតែថា ធ្វើម៉េចឲ្យឆាប់ឈានដល់ចំណុចកំពូលទេ ព្រោះការផ្តោតអារម្មណ៍បែបនេះពេក អាចឲ្យអ្នកពុះកញ្ជ្រោលកាន់តែខ្លាំង និងចាប់ចេញទឹកកាមបាន។
៤. ដកដង្ហើមចេញពីពោះ
ការដកដង្ហើមយឺត ហើយជ្រៅៗ ជាលំហាត់ប្រាណបែបយូហ្គា ដែលអាចជួយកាត់បន្ថយការថប់អារម្មណ៍ ព្រមទាំងរួមចំណែកដល់ការហត់នឿយរបស់អ្នក និងបង្កើតសេចក្ដីសុខផ្លូវភេទបានកាន់តែយូរ៕
មតិយោបល់