ត្បូងឃ្មុំៈ ឃាតកដែលបានសម្លាប់ប្រពន្ធនិងកូន២នាក់ នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះត្រូវចាប់ខ្លួនបានហើយ ដោយសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ដោយប្រើប្រាស់វិធានការជំនាញ ហើយឈានទៅចាប់ខ្លួនឃាតកបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង៥និង៥នាទី ខណៈដែលជនល្មើសបម្រុងគេចខ្លួនទៅប្រទេសថៃ។
ជនសង្ស័យមានឈ្មោះជ្រាំង ភូ។
នៅពេលពេលចាប់ជននេះបាន សមត្ថកិច្ចបានរកឃើញខ្សែក និងម៉ូតូរបស់ជនរងគ្រោះ(ជារបស់ប្រពន្ធ) ហើយមានរយៈពេល៦ថ្ងៃគត់គិតចាប់ពីថ្ងៃសម្លាប់ប្រពន្ធ និងកូនមក។ ខណៈពេលនេះ ជនល្មើសបាននឹងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហើយ៕
មតិយោបល់