កណ្តាលៈ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានករណីឃាតកម្មមួយបានកើតឡើងកូនស្រីបង្កើតកាប់សម្លាប់ឪពុក។
ជនរងគ្រោះឈ្មោះ ឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ(ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យ ឈ្មោះឃុត ចាន់នី ភេទស្រី អាយុ៣១ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។
មូលហេតុ ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថាមានតែឪពុកអ្នកយក។ ពេលឪពុកមកពីកន្លែងកាត់សក់វិញ នាងក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងកើយហេតុ និងចាប់ជនសង្ស័យរួចបញ្ជូនមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់