ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ មានវាសនាឈ្នះរង្វាន់ប្រាក់លាន ពីក្រុមហ៊ុនឆ្នោតខ្មែរ

ភ្នំពេញៈ កម្មករសំណង់ម្នាក់ មានសំណាងឈ្នះរង្វាន់ធំប្រាក់លានពីក្រុមហ៊ុនឆ្នោតខ្មែរ គ្រាន់តែចំណាយលុយអស់ត្រឹមតែ៦០០រៀលប៉ុណ្ណោះ បានប្រែក្លាយវាសនាពីកម្មករសំណង់ម្នាក់ទៅជាអ្នកមានលទ្ធភាពប្រកបមុខរបរខ្លួនឯងបានដោយឯករាជ្យ។

បុរសពោះម៉ាយ ម៉ី ផាន់ណា មានវ័យ៥៤ឆ្នាំ មានទីស្រុកកំណើននៅខេត្តកំពង់ចាម បច្ចុប្បន្ន។ជាកម្មករសំណង់បំរើការនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុននេះ បានឈ្នះរង្វាន់ធំពីក្រុមហ៊ុនឆ្នោតខ្មែរនូវទឹកប្រាក់ចំនួន១២លានរៀល ។ ទឹកប្រាក់នេះបានធ្វើការផ្លាស់ប្តូរកម្រិតជីវភាពរបស់គាត់និងកូន៣នាក់ទៀត។

លោក ផាន់ណា បាននិយាយឱ្យដឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៦នេះថា «ខ្ញុំពិតជាមានអារម្មណ៍រីករាយ និងរំភើបក្រៃលែង នៅពេលដែលពិនិត្យសន្លឹកឆ្នោតទៅ គឺខ្ញុំឈ្នះរង្វាន់ ហើយនេះជារង្វាន់ពិតៗ ដោយខ្ញុំគ្រាន់តែចំណាយត្រឹមតែ៦០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃនោះ ឥឡូវខ្ញុំអាចមានលទ្ធភាពផ្លាស់ប្តូររបរថ្មីបានហើយ គឺខ្ញុំបានទិញរ៉ឺមកកង់៣មួយគ្រឿង ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗអាចទៅរៀនសូត្របានប្រសើរជាងមុន»។

បុរសពោះម៉ាយរូបនេះបានប្រាប់ឱ្យដឹងទៀតថា ដោយសារតែក្រពេក លោកបានដាច់ចិត្តទិញ ឆ្នោតមួយសន្លឹកផ្សងសំណាងតាមរយៈភ្នាក់ងារលក់ឆ្នោតខ្មែរម្នាក់ ដែលនៅជិតផ្ទះជួលរបស់គាត់ ហើយបានឈ្នះរង្វាន់ធំនេះតែម្តង នេះជាសំណាងពិតដែលនឹកស្មានមិនដល់។

លោក ពេជ ចិត្រា នាយកប្រតិបត្តិក្រុមហ៊ុនឆ្នោតខ្មែរ មានប្រសាសន៍ថា លោកអ្នកអាចឈ្នះរង្វាន់បានគ្រប់គ្នា ដោយគ្រាន់តែចំណាយលុយប៉ុន្មានរយរៀលដែលសល់ពីការអាប់ ឬទិញស្រាសរ ដើម្បីយកមកផ្សងសំណាងកំសាន្ត។ លោកថា ឆ្នោតខ្មែរផ្សងសំណាងផ្ទុយស្រឡះពីល្បែងស៊ីសង វាជាទម្រង់នៃការកំសាន្តផ្សងសំណាងប្រចាំថ្ងៃជាមួយនឹងទឹកប្រាក់ដ៏តិចតួចប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាច្រើននាក់ ចំណែកល្បែងស៊ីសងមានមនុស្សតែមួយក្តាប់តូច យកលុយកាក់យ៉ាងច្រើនរបស់គ្រួសារទៅលេងល្បែង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ខូចសណ្តាប់ធ្នាប់សង្គម ។

សូមបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតខ្មែរ បានចាប់ដៃគូរជាមួយក្រុមហ៊ុនបំរើសេវាទូរស័ព្ទចល័ត Cootel038 ដើម្បីលក់ឆ្នោតតាមប្រព័ន្ធអ៊ីធើណេត ដោយទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីអំឡុងឆ្នាំ២០១៥ ។ ក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ជាច្រើនលានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការលើក្រុមហ៊ុនឆ្នោតខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការលេងឆ្នោត មិនមានច្បាប់និងមកពីក្រៅប្រទេស៕

DSC_9388DSC_9400DSC_9403

មតិយោបល់