ព័ត៌មានជាតិ

អាណិតណាស់! រថយន្តបុកម៉ូតូឌ្រីមបញ្ច្រាសទិសគ្នា ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅអូរត្រាំរទេះ លើផ្លូវលេខ១៥៣៤ ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បានបើកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលកំពុងបើកបញ្ច្រាសទិសគ្នា​ពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់តែម្តង៕

មតិយោបល់