ព័ត៌មានជាតិ

ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ខណ្ឌទួលគោក ដឹកនាំដោយ ព្រះរាជអាជ្ញារង វង្ស ប៊ុនពិសិដ្ឋ ចុះអនុវត្តសាលក្រម រឹបអូសយកផ្ទះលេខ ៦២E0E1E2 តាមផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែ​ភាគីចុងបណ្តឹងចង់ដុតសម្លាប់ ខ្លួន ដែល​ធ្វើឲ្យសមត្ថកិច្ចពិបាក​ក្នុង​ការចាត់ការ និង​ផ្អាក់សកម្មភាពតែម្តង ។​
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ភាគីដើមបណ្តឹងមានឈ្មោះ ឡៅ ស៊ុនប៉ា រីឯភាគីម្ចាស់ផ្ទះ ដែលជាចុងបណ្តឹងមានឈ្មោះ យិន សុវណ្ណនី ។

ដើមហេតុ​ដែល​ធ្វើឲ្យមានការ​រឹមអូសយកផ្ទះនេះ គឺមកពី​ខាង​ចុងបណ្តឹង​បានខ្ចីលុយពីដើមបណ្តឹងចំនួន ១៨ម៉ឺនដុល្លារ ហើយមិនសង ។ រឿងនេះដែរ ត្រូវបានលោក ឡៅ ស៊ុនប៉ា ដើមបណ្តឹងបានប្តឹង​ទៅតុលា ហើយឈ្នះក្តីទាំង០៣ថ្នាក់ តែភាគីចុងបណ្តឹង​នៅតែមិនសង ទើបតុលា​ការ​ចេញ​សាលក្រមយកផ្ទះទៅលក់ឡៃឡុងតែម្តង។
បើតាមសម្តីចុងបណ្តឹង យិន សុវណ្ណនី បានប្រាប់ថា កន្លងមកគាត់បានសងប្រាក់ចំនួន ២៩​ម៉ឺនដុល្លារ ទៅ​ឲ្យភាគីម្ខាងទៀត ហេតុអ្វីក៏មកនៅតែរឹបអូស​យកផ្ទះគាត់យ៉ាងដូច្នោះទៀត ។​

ករណី​រឹមអូសបែកផ្សែងនេះដែរ វាបានអូសបន្លាយ​ឲ្យមានភាពតានតឹង រហូតដល់ចុងបណ្តឹង យិន សុវណ្ណនី ប្រឹង​ចាក់សាំង ដុតកង់ឡាន និងប៉ងសម្លាប់ខ្លួន តែ​ត្រូវ​សមត្ថកិច្ចយកចេញទាន់ ហើយរឿងរឹមអូសផ្ទះនេះដែរ ត្រូវបានផ្អាកព្រោះម្ចាស់ផ្ទះមិនព្រម​ឡើយ៕​
850633917_101764_16464172582374951035

851334566_11828_2278231876746319221850633730_102250_864666201389503821850632353_102060_14433521766039476980

មតិយោបល់