កណ្តាលៈ ប្រជាពលរដ្ឋសំណូមពរឲ្យមានការបិទលិខិតជូនដំណឹង តារាងតម្លៃ និង ចេញបង្កាន់ដៃឲ្យបានត្រឹមត្រូវលើសេវាបង់ពន្ធអចលនទ្រព្យ និងជួយសម្រួលលើនីតិវិធី បង់ពន្ធឲ្យបានងាយស្រួលផង។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាច្រើនគ្រួសារបានធ្វើការសំណូមពរដល់សាខាពន្ធដារខេត្តកណ្តាលសូមដាក់មន្ត្រី ចុះតាមមូលដ្ឋានប្រជាពលរដ្ឋមកពន្យល់ ឬក៏បិទក្រដាស់ជូនដំណឹងនៅតាមស្នាក់ការភូមិ-ឃុំ និងនៅសាខាពន្ធដារ កំណត់តម្លៃ នៃប្រភេទដីដែលត្រូវបង់ឲ្យបានច្បាស់លាស់ លើសេវាបង់ពន្ធអចលនទ្រព្យ ពន្ធប្រថាប់ត្រា…
មតិយោបល់