កំពតៈ រោងសិប្បកម្មផលិតពូកមួយ ក្នុងក្រុងកំពត ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលា២ និង៥០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
តាមសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការជួយពន្លត់នេះ ធ្វើឡើងបន្តរហូតដល់ព្រឹកថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងស្រុកផង មកជួយអន្តរាគមន៍ពន្លត់អស់ទឹកជាង២០រថយន្តទើបពន្លត់បាន។
យ៉ាងណាមិញមូលហេតុនាំឲ្យកើតមានគ្រោះអគ្គិភ័យនេះ គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ចំណែកការខូចខាត សម្ភារៈនៅក្នុងឃ្លាំង ដែលម្ចាស់ស្នាក់នៅ ខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់អាចកំណត់ទំហំទឹកប្រាក់បាននោះទេ៕
មតិយោបល់