ព័ត៌មានកីឡា

Barcelona ត្រៀមខ្ចីខ្សែការពារពី Man Utd

ថ្វីបើក្រុមបីសាចក្រហម Manchester United ហាក់មិនចាប់អារម្មណ៍ ក្នុងការ​បន្តផ្តល់ឱកាសដល់កីឡាករ Luke Shaw ក៍ដោយ តែក្រុម Barcelona ឯណោះវិញ ហាកចាប់អារម្មណ៍លើកីឡាកររូបនេះយ៉ាងខ្លាំង។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Daily Star បានឲ្យដឹងថា ក្រុម Barcelona បានត្រៀមរួចហើយ ក្នុងការខ្ចីជើង កីឡាករ Luke Shaw ពីក្រុម​បីសាចក្រហម​ Manchester United នៅរដូវកាលក្រោយនេះ។ Shaw មកទល់ពេលនេះ នៅមិនទាន់មានទម្រង់លេងពេញចិត្តលោក Jose Mourinho ឡើយ ដោយកីឡាកររូបនេះ កំពុងត្រូវលោក Mourinho ត្រៀមលក់ចេញផងដែរ នារដូវក្តៅនេះ។ យ៉ាងណាវិញ ក្រុម Barcelona ហាក់ពេញចិត្តយ៉ាងខ្លាំង ចំពោះ Luke Shaw ខណ:ក្លិបយក្សអេស្ប៉ាញមួយនេះ រំពឹងថា Man Utd ច្បាស់ជា​យល់ព្រមឲ្យខ្ចី Shaw មកកាន់ Camp Nou ។

គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម Manchester United ចាប់អរម្មណ៍លើខ្សែការពារបារាំង Samuel Umtiti របស់ក្រុម Barcelona ផងដែរ​​ ខណ:ការចាប់អារម្មណ៍ Luke Shaw របស់ Barcelona នេះដែរ​ ប្រហែលជា Man Utd អាចតថ្លៃវិញ ជាមួយ​ក្រុម Barcelona ផងដែរ។

មតិយោបល់