ផ្ទះ ព័ត៌មានជាតិ ស្ត្រីម្នាក់ដ...

ស្ត្រីម្នាក់ដែលមានឈ្មោះថា កូនង៉ា ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

0

បាត់ដំបង: កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២១វេលាម៉ោង ១០ និងនិង៣០នាទីនៅចំណុចក្រុមទី៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោក សាត គឹម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមទាំងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំ ងគ្រឿងញៀនលោក ម៉ែន រីម អ ធិ ការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំង នគរបាលក្នុងអង្គភាពសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់៖
១-ឈ្មោះ ឆាយ រាត្រី ហៅ កូនង៉ា ភេទស្រី អា យុ ៣១ ឆ្នាំមានទីលំនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន០១ថង់ ទម្ងន់០,៩៨ក្រាម។
-ទូរស័ព្ទចំនួ ០១គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួ ន០១គ្រឿង

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់