ភ្នំពេញៈ ធ្លាយទុយោហ្គាស់ផ្ទះបាយជះកម្លាំងហ្គាស់របើកជញ្ជាំងកញ្ចក់បន្ទប់អូហ្វីសរបស់ក្រុមហ៊ុនហៅស៍វែលលក់សម្ភារៈសំណង់អស់៣ផ្ទាំងបណ្តាលឲ្យមនុស្ស២នាក់របួសស្រាល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះបាយរបស់ក្រុមហ៊ុនហៅស៍វែលលក់សម្ភារៈសំណង់តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរងរបួសស្រាលមាន២នាក់ប្រុសស្រីតែភ្លាមៗមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ធុងហ្គាស់ដែលធ្លាយហ្គាស់ចេញតាមទុយោនោះមានទម្ងន់១៥គីឡូ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមិនជាយ៉ាងម៉េចក៏ស្រាប់តែចេញហ្គាស់ក៏បណ្តាលឲ្យធ្លាយចេញធាក់ហ្គាស់មកក្រៅជះកម្លាំងហ្គាស់បណ្តាលឲ្យរបើកជញ្ជាំកញ្ចក់អូហ្វីសអស់ចំនួន៣ផ្ទាំងនិងមនុស្សប្រុសស្រី២នាក់រងរបួសស្រាល។
ភ្លាមៗរថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វារបានមកអន្តរាគមន៍ចំនួន៤គ្រឿងបាញ់អស់២គ្រឿង៕
មតិយោបល់