ព័ត៌មានជាតិ

សូមជួយShare បានទៅស្រុកហើយ បានធ្វើអត្តសញ្ញាណប័ណ្ណឥតគិតថ្លៃទៀត!

កំពង់ស្ពឺៈ ស្នងការនគរបាលខេត្ដ​ សូមជម្រាបជូនដំណឹងដល់បងប្អូននៅទូទាំងខេត្ដកំពង់ស្ពឺ​ទាំងអស់​ជ្រាប​ថា​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ខាងមុខ​នេះ​ ចាប់​ពី​ថ្ងៃ​សៅរ៍​ទី​១៤-១៥-១៦​ ខែមេសា​ ឆ្នាំ​២០១៨​ នេះតទៅ​ ក្រុម​ការងារ​ចល័ត​នៅគ្រប់​ទីវត្ត​អារាម និងទីតាំងកម្សាន្ដសប្បាយមួយចំនួន​ ក្រុម​ការងារ​អត្ដ​សញ្ញាណប័ណ្ណ​ អធិការ​ដ្ឋាន​ក្រុង​ ស្រុក​ ​នៃស្នងការដ្ឋាននគរ​បាលខេត្ត​កំពង់ស្ពឺ​ និងធ្វើការថត​ជូនដល់បងប្អូនប្រជា​ពល​រដ្ឋ​ ដែលមិនទាន់បានធ្វើអត្ដសញ្ញណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ ឬ​អត្ដសញ្ញាណប័ណ្ណ​បាត់​ ខូច​ ។ ល។

សូមបញ្ជាក់ថា​ ឯកសារ​ដែល​អាច​យកមកជាមួយរួមមាន​ ៖
សំបុត្រ​កំណើត​ សៀវភៅស្នាក់នៅ​ សៀវភៅគ្រួសារ​ និង​សំណៅឯកសារ​ដើម​ ពាក្យបណ្ដឹង​ អាចយកមកជូនជំនាញ​ដើម្បី​ពិនិត្យ​និងដោះស្រាយ​ជូន​ ក្រុម​ការងារ​សុំការយោគ​យល់អាធ្យាស្រ័យពីសំណាក់បងប្អូនដែលកិច្ចការមួយចំនួន​បងប្អូន​ថតធ្វើអត្ដសញ្ញាណប័ណ្ណ​ ជាន់គ្នាពីដង​ កែឈ្មោះ​ ថៃ្ងខែ​កំណើត​ដោយខ្លួនឯង​ មិនប្រក្រតី​ហើយនិយាយថា​មិនឃើញ​យូរឆ្នាំ​មកហើយ​ ទាក់ទង​ចំណុច​ខាងលើ​នេះ​ សុំការស្មោះត្រង់​ ទើបនីតិវិធី​ដោះស្រាយ​បាន៕

មតិយោបល់