ព័ត៌មានអន្តរជាតិ

កងម្លាំងអាកាសអ៊ីស្រាអែល វាយប្រហារពួកហាម៉ាស នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានវាយប្រហារទៅលើ មូលដ្ឋានយោធាពួកហាម៉ា នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងការវាយប្រហារនេះ គឺពុំទាន់មានរបាយការណ៍អំពីការស្លាប់ និងរបួសភ្លាមៗនោះទេ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់ បាននិយាយថា ការវាយប្រហារនេះ បានធ្វើទ្បើងដើម្បីឆ្លើយតបទៅនឹងឧបករណ៍ផ្ទុះមួយ ដែលបានបំផ្ទុះប្រឆាំងនឹងរថយន្តយោធាខ្លួន កាលពីថ្ងៃពុធ។

ប្រភពដដែលបានបន្ថែមថា ពួកឧទ្ទាមហាម៉ាស បានបាញ់កាំភ្លើងចេញពីតំបន់ហ្គាហ្សា ឆ្ពោះទៅកាន់យន្តហោះអ៊ីស្រាអែល ក៏ទៅចំអគារមួយ នៅក្នុងតំបន់ បណ្តាលឲ្យរងការខូចខាតតិចតួចប៉ុណ្ណោះ៕

មតិយោបល់