ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉កបត់មិនប្រយ័ត្ន ត្រូវម៉ូតូសេ១២៥ បុកពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់!

​កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹងទឹកកក ម៉ាកវេវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយឈ្មោះ អេន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង។ ចំណែកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E- 6858 ឌុបគ្នា៣នាក់ ទី១ឈ្មោះ ឈន ភីន ភេទប្រុស អាយុ ២៩ឆ្នាំ (របួសស្រាល) អ្នករួមដំណើរជាមួយឈ្មោះ ភឹម គឿន អាយុ ៥៥ឆ្នាំ ត្រូវជាម្ដាយស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ឈរ យឿន អាយុ១៤ឆ្នាំ ត្រូវជាប្អូនស្រី របួសធ្ងន់ អ្នកទាំង៣ រស់នៅក្នុងភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋានស្រុកស្ទោង ហើយសពប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់