ព័ត៌មានជាតិ

បុរសម្នាក់ចេញពីធ្វើការ ជិះម៉ូតូទៅដេកនៅផ្ទះមិត្តភក្ដិ អកុសលមិនទាន់ទៅដល់ផង ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាល ចេញខួរស្លាប់ភ្លាមៗ

កណ្ដាលៈ នាវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីឡានដឹកខ្សាច់កិនមនុស្ស បណ្ដាលបែកក្បាលចេញខួរ ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្កាល។

ជនរងគ្រោះឈ្មោះ យ៉ន ធាន ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) មានប្រពន្ធរៀបការយូរហើយ ប៉ុន្តែមិនទាន់មានកូនទេ មានស្រុកកំណើតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត បើកបរម៉ូតូប្រភេទអូសរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1T-8486។
រថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខ ភ្នំពេញ 3F-4324។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានចេញពីធ្វើការជិះម៉ូតូទៅដេកនៅផ្ទះមិត្តភក្ដិ ប៉ុន្តែអកុសលមិនទាន់ទៅដល់ផង ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាល ចេញខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ នៃអធិការដ្ឋានក្រុងតាខ្មៅ ចុះដល់ទីតាំងសម្រួលចរាចរណ៍ និងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅផ្នែកជំនាញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់