ព័ត៌មានជាតិ

យុវជនម្នាក់ ចូលលួចទ្រព្យសម្បត្តិគេ ម្ចាស់ឃើញទាន់ ក៏ចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ: យុវជនម្នាក់ចូលលួចវ៉ាល់ឡូស្ពាយ នៅក្នុងបន្ទប់ជួល ខណ:ម្ចាស់រវល់បោកគក់ខោអាវ ពេលចេញមកហាលខោអាវ ឃើញទាន់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច យកទៅធ្វើការអប់រំតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅមុខបន្ទប់ជួលក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យុវជនសង្ស័យ ឈ្មោះ វណ្ណា លីនដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុ។ រីឯ
ជនរងគ្រោះ ឈ្មោះ សួន កុយ ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរលក់ប៉េងប៉ោង ស្នាក់នៅបន្ទប់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រោក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ចំណែកវ៉ាន់ឡូស្ពាយ ដែលជនល្មើសលួចបានសម្រេចនោះ មានលុយចំនួន១០៣,០០០រៀល។

ប្រភពពត៌មានពីម្ចាស់វ៉ាល់ឡូ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ បានទុកវ៉ាល់ឡូក្នុងកេះ នៅក្នុងបន្ទប់ជួល តែមិនបានចាក់សោរកេះទេ ហើយទ្វារក៏មិនបានខ្ទោះគន្លឹសដែរ បន្ទាប់មកគាត់បានចូលទៅបោកគក់ខោអាវ ក្នុងបន្ទប់ទឹកខាងក្រោយបាត់ ដោយមិនបានដឹងថា ជនល្មើសខាងលើចូលក្នុងបន្ទប់ តាំងពីពេលណានោះទេ លុះរូបគាត់បោកគក់ខោអាវរួច យកចេញក្រៅដើម្បីហាល ក៏ស្រាប់តែឃើញជនល្មើស ស្ពាយវ៉ាន់ឡូចេញក្រៅបន្ទប់ប្រហែល៧ម៉ែត្រ ឃើញដូច្នេះគាត់ ក៏ស្រែកឆោឡោឲ្យអ្នកជិតខាង បានដឹងនិងជួយចាប់ជនល្មើស ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ធ្វើការអប់រំតែម្តង។

ដោយទ្បែកវត្ថុតាង លុយ និងវ៉ាល់ឡូ ត្រូវសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់