
លោក John Chambers នាយកប្រតិបត្តិក្រុមហ៊ុនCisco Systems បានមានគម្រោងនឹងលក់នូវប័ណ្ណភាគហ៊ុនដែលមានសរុបចំនួន ២,៨លានហ៊ុន នៅក្នុងក្រុមហ៊ុន Cisco នៅពាក់កណ្ដាលឆ្នាំ ២០១៤។
គណៈកម្មាការទីផ្សារមូលធនបត្រ និងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា លោក លោក John Chambers នឹងលក់នូវប័ណ្ណភាគហ៊ុនដែលមានតាំងពីឆ្នាំ ២០០៥ ចំនួន ១,៣លានហ៊ុន និងប័ណ្ណភាគហ៊ុនផ្សេងទៀតចំនួន ១,៥លានហ៊ុន នៅក្នុងខែកញ្ញា ឆ្នាំ ២០១៤។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រម្សិលមិញនេះ នៅពេលបិទការដេញថ្លៃប័ណ្ណភាគហ៊ុន ភាគហ៊ុនរបស់ Cisco មានតម្លៃ ១៩,៩៦ដុល្លារអាមេរិកក្នុង១ហ៊ុន៕
មតិយោបល់