ព្រៃវែងៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតឡើកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ឡេង ងឿន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ករណីនេះ សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានយកខ្សែភ្លើងទៅរាយឆក់កណ្តុរ នៅឯស្រែរបស់ខ្លួន តាំងពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ទើបក្រុមគ្រួសារដឹងថា ជនរងគ្រោះបានស្លាប់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទ្បើយ ទើបប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់