(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃទាហានខ្មែរក្រហម ហើយរបបសាធារណរដ្ឋខ្មែរ ក៏បានដួលរលំជាស្ថាពរ។ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ដឹកនាំដោយពួកខ្មែរក្រហម។
ដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់និងឧទ្ទិសកុសលដល់ពួកគេ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា ស្ថិតនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក៍បានរៀបចំខួបជាលើកទី៤១ឆ្នាំ នៃថ្ងៃដែលខ្មែរក្រហមឡើងកាន់កាប់ទីក្រុងភ្នំពេញ។
លោក យឹម សុវណ្ណ សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា ៉ពិធីរំលឹកខួបនេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី់គោរពវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងដើម្បីរំលឹកដល់កូនខ្មែរគ្រប់រូប ជាពិសេសអ្នកនយោបាយខ្មែរទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា ចេះស្រលាញ់ គោរព និងសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ដើម្បីដោះស្រាយបញ្ហាជាតិជាមួយគ្នា និងបញ្ឈប់វប្បធម៌ហិង្សា ជៀសវាងកុំប្រព្រឹត្តអំពើឧក្រិដ្ឋកម្មមនុស្សជាតិ ឃោរឃៅព្រៃផ្សៃ សម្លាប់ខ្មែរគ្នាឯង ៉។
ព័ត៌មានជាតិ
មតិយោបល់