ព័ត៌មានកីឡា

បើមិនឈ្នះ FA Cup ទេចប់ហើយ Special One

ក្រុមបីសាចក្រហម Manchester United នៅសល់តែពាន FA Cup មួយទៀតទេ​ ក្នុងរដូវកាលនេះ ដែលក្លិបមួយនេះ រំពឹងអាចដណ្តើមបាន ប្រសិនបើរបូតទៀតនោះ ប្រហែលជាតំណែងរបស់លោក Jose Mourinho មិនអាចធានាបានទៀតឡើយ។

ថ្វីដ្បិតក្រុមបីសាចក្រហម Manchester United នៅមិនទាន់មានការប្រតិកម្ម​ជាមួយនឹងការដឹកនាំរបស់លោក Jose Mourinho ក៍ដោយ ក៍ប៉ុន្តែចំពោះអ្នកគាំ​ទ្រវិញ ហាក់មិនដូចក្លិបឡើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Manchester Evening បានឲ្យដឹងថា ក្រុមអ្នកគាំទ្រជាច្រើនរបស់បីសាចក្រ​ហម មិនចង់ឲ្យលោក Jose Mourinho បន្តតំណែង នៅ Old Trafford ទៀត​ឡើយ ប្រសិនបើរដូវកាលនេះ Man Utd បញ្ចប់ដោយគ្មានឈ្នះពានណាមួយ​នោះ។

Man Utd នៅសល់តែពាន FA Cup មួយប៉ុណ្ណោះ ដែលរំពឹងអាចឈ្នះ​បាន ខណ:ពាន Premier League ហាក់ពិបាកក្នុងការប្រជែង ជាមួយ Manchester City និង Champion League វិញនោះ របូតតាំងពីវគ្គ ១៦ក្រុម​ចុងក្រោយម្លេះ។ អ្វីដែលសំខាន់នោះ រដូវកាលនេះ Man Utd ត្រូវតែឈ្នះពាន FA Cup ជាដាច់ខាត បើមិនដូច្នោះទេ ពួកគេប្រឈមជាមួយគំនាបរបស់អ្នកគាំទ្រ ចំពោះវត្តមានលោក Jose Mourinho ជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី២ ហើយ ក្នុងការដឹកនាំក្រុមបីសាចក្រហម Manchester United ខណ:រដូវកាលមុនលោកបានជួយ Man Utd ឈ្នះពាន Community Shield និង UEFA Europa League ខណ:រដូវកាលនេះ មិនទាន់ឈ្នះពានណាមួយឡើយ ដោយរំពឹងពានចុងក្រោយ FA Cup ប៉ុណ្ណោះ។

មតិយោបល់