កំពង់ស្ពឺៈ ថៃ្ងច័ន្ទទី១៦ ខែមេសា ឆ្នាំ២០១៨ ម៉ោង១០និង៣០នាទី មានករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ នី សោភាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានយកកាំបិតបុង័តោ ដេញកាប់ឪពុកម្តាយ បងប្អូន បង្កើតមិនឲ្យចូលផ្ទះ។
មូលហេតុ គឺដោយសារខឹងទារលុយ ពីឪពុកម្តាយយកទៅដើរលេង ម៉ែឪ គាត់គ្មានលុយហើយប្រាប់ថាមិនឲ្យដើរលេងទៅឆ្ងាយខ្លាចមានបញ្ហាទើបកូន អកតញ្ញូ ទ្រាំមិនបានបញ្ចេញកំហឹងឈានទៅដល់ដេញកាប់ឪពុកម្តាយ ។
តាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាអប់រំ មិនរាងចាល និងធ្លាប់ជាប់ពន្ធនាគាម្តងហើយ ហើយករណីខាងលើ ឪពុកម្ដាយ សំណូមពរឲ្យសមត្ថកិច្ចអនុវត្ដតាមនីតិវិធី៕
មតិយោបល់