ភ្នំពេញៈ នៅម៉ោង២១និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍ឃ្មួញបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ នៅចំណុចដីវាល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
នាយប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កង បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់នៅផ្ទះជួល ភូមិទ្រុងជ្រូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ សម្ភារៈដែលដកហូតបាន ៖ ដាវសាម៉ូរ៉ៃ១ និងម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ។
មុនពេលកើតហេតុកម្លាំងល្បាតសហការបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ១គ្រឿង គ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងល្បាតយើងបានហៅម៉ូតូឲ្យឈប់ធ្វើការត្រួត្យពិនិត្យ រកឃើញវត្ថុតាងខាងលើ និងបាននាំខ្លួនជនសង្ស័យចំនួន១នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។ ចំណែកបក្សពួកម្នាក់ទៀតគេចខ្លួន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់