ព័ត៌មានជាតិ

រថយន្តនីសាន់ ពន្លះម៉ូតូMSX របួសម្នាក់!

កំពង់ស្ពឺ:​ ថ្ងៃច័ន្ទ័ទី១៦ ខែមេសា ឆ្នាំ២០១៨​ វេលាម៉ោង​២និង២០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅ​លើផ្លូវជាតិ​ ៥១ ស្ថិតនៅភុមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ កំពង់ស្ពឺ រវាងម៉ូតូនិងរថយន្ត បើកបញ្ច្រាសទិសគ្នាពីជើងទៅត្បូង​​ ដោយម៉ូតូឆ្លងកាត់ទទឹងផ្លូវ ត្រូវរថយន្តម៉ាក​ Nissan NAVARA ពណ៌ស ពាក់ស្លាកលេខ 2AF-3602​ បុកម៉ូតូMSX គ្មានស្លាកលេខ បណ្តាលឲ្យរបួសម្នាក់។ ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចវាស់វែង ​បញ្ជូនមកការិយាល័យ​ចរាចរណ៍​ខេត្ដ ដោះស្រាយ​តាមនីតិវិធី ៕

មតិយោបល់