ភ្នំពេញៈ សេចក្ដីរាយការណ៍បានឲ្យដឹងថា គិតត្រឹមម៉ោង១យប់ឈានចូលថ្ងៃទី២១នេះ ផ្សែងនៅតែបន្តហ៊ុយចេញពីក្នុងអាគារខារ៉ាអូខេ កូប្រាហ្គោល នៅឡើយទេ បើទោះបីមានកិច្ចអន្តរាគមន៍បាញ់ពន្លត់ររបស់កម្លាំងសមត្ថកិច្ច ក៏ដូចជាក្រុមពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងយ៉ាងណាក៏ដោយ ។
អគ្គិភ័យខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចអាគារខារ៉ាអូខេ កូប្រាហ្គោល តាមបណ្ដោយផ្លូវលេខ២៥៤ កែងផ្លូវ ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ ជួបបញ្ហាថប់ដង្ហើម ខណៈពេលអស់ខ្យល់អុកស៊ីហ្សែន ក្នុងពេលចូលទៅបាញ់ពន្លត់ ខាងក្នុងអាគារខារ៉ាអូខេ កូប្រាហ្គោល ដែលកំពុងឆាបឆេះបន្ទប់ជាន់ខាងលើ ខណៈនេះមានរថយន្តសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុហើយ ។
មូលហេតុបណ្តាលឲ្យមានផ្សែងហ៊ុយចេញពីក្នុងខារ៉ាអូខេកូប្រានោះគឺដោយសារតែឆ្លងចរន្តអគ្គិសនីទុស្សេបណ្តាលឲ្យមានផ្សែងយ៉ាងខ្មួលខ្មាញ់ ហើយអគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃដដែលនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ប្រហែលជា១០គ្រឿងជាង៕
មតិយោបល់