លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងគ្មានការសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលទៀតនោះទេ

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ក្រុងព្យុងយ៉ាង នឹងមិនធ្វើតេស្តមីស៊ីលផ្លោង ឬនុយក្លេអ៊ែរទៀតទ្បើយ ដោយអះអាងថា នឹងបិទទីតាំងសាកល្បងវានោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

សេចក្ដីប្រកាសនេះ បានធ្វើទ្បើងស្របពេលដែលលោក គីម នឹងត្រូវជួបមេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន សម្រាប់កិច្ចប្រជុំកំពូលមួយ នៅតំបន់គ្មានយោធា ដែលបែងចែកប្រទេសកូរ៉េទាំងពីរនាពេលខាងមុខ មុនពេលជួបជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។

លោក គីម បានប្រាប់កិច្ចប្រជុំគណបក្សកាន់អំណាចខ្លួនថា «នៅពេលដែលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ត្រូវបានបង្ហាញនោះ យើងក៏មិនចាំបាច់ធ្វើតេស្តនុយក្លេអ៊ែរ ឬសាកល្បងបាញ់មីស៊ីលរយៈចម្ងាយមធ្យម ឬ ICBM ទៀតនោះទេ»។

ដោយទ្បែកទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការ បានឲ្យដឹងថា «កន្លែងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបញ្ចប់បេសកកម្ម របស់ខ្លួនហើយ»៕

មតិយោបល់