ព័ត៌មានជាតិ

រថយន្តបែនដឹកដី ពន្លះម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ២នាក់

ព្រះសីហនុ: នៅវេលាម៉ោង​១២ និង១០នាទីថ្ងៃត្រង់​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី បានបុកនឹងម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើដងផ្លូវជាតិលេខ៤​ មុខផ្លូវចូលរមណីយដ្ឋានក្បាលឆាយ ស្ថិតក្នុងភូមិ១​ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ។

រថយន្តបែនដឹកដី​ ពណ៌ទឹកស លាយលឿង និងខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3B-1406 បានធ្វើដំណើរមកដល់ចំណុចកើតខាងលើ​ បានបត់ឆ្លងផ្លូវ​ទៅឆ្វេងដៃ បម្រុងចូលទៅតាមផ្លូវរមណីយដ្ឋានក្បាលឆាយ ក៏បានបុកនឹងម៉ូតូ​១គ្រឿង ម៉ាក​ Summer ពណ៌ទឹកក្រូច លាយខៀវ​ ពាក់ស្លាកលេខ​ ព្រះសីហនុ1G-2753 មានទិសដៅផ្ទុយគ្នា បណ្តាលឲ្យ​ស្លាប់បុរសម្នាក់​ នៅកន្លែងកើតហេតុ (អ្នកបើកបរម៉ូតូ​ ) ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់​ ពុំទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចមិត្តភាពឃ្លាំងលើ។

ចំណែកអ្នកបើកបររថយន្ត ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងនគរបាលចរាចរណ៍ ឃាត់ខ្លួនបាន ព្រមទាំងនាំយកវត្ថុតាង​ រថយន្ត​ និងម៉ូតូទៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់