ស្វាយរៀងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានចុះពិនិត្យស្ថានភាពទឹក និងដឹកនាំមន្ត្រីរាជការនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមទប់ទំនប់មេវ៉ៃគោ ដែលកន្លែងខ្លះទាបអាចនឹងប្រឈមការលិចទឹកហូរលើទំនប់ បើសិនមានភ្លៀងធ្លាក់បន្តទៀតនាពេលខាងមុខ។
បន្ទាប់មក លោកជំទាវ រដ្ឋលេខាធិការ និងលោកអភិបាលខេត្ត បានបន្តពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចេញពីក្រុងស្វាយរៀងដែលរងនូវទឹកលិចដោយសារជំនន់ទឹកភ្លៀង ៕
មតិយោបល់