ព័ត៌មានជាតិ

រថយន្តAudiបុករថយន្តម៉ាស្តា រងការខូចខាតយ៉ាងដំណំ!

កំពង់ស្ពឺៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នា។

រថយន្តម៉ាកអូឌី ពណ៌ស ស្លាកលេខ ភ្នំពេញ 2Y-7007 បើកបរដោយឈ្មោះ ទី គៀ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន បើកបរពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្ដុបផ្លូវបំបែក(មន្ទីរសាធារណការខេត្ត) បានបុករថយន្តម៉ាកម៉ាស្ដា ពណ៌ស ស្លាកលេខភ្នំពេញ2AW-1233 ពីក្រោយពេញទំហឹង បើកបរឈ្មោះ ឯម ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ កំពុងឈប់ភ្លើងស្ដុបណ្ដាលរងការខូចខាតធ្ងន់ ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់មនុស្សទេ។

តាមការបញ្ជាក់របស់ជំនាញ ថារថយន្ដអូឌីបើកក្នុងល្បឿនលឿន ហើយមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបបណ្ដាលឲ្យគ្រោះថ្នាក់។
ចំពោះវត្ថុតាងមធ្យោយរថយន្ដត្រូវបានស្ទូចយកមករក្សាជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ខេត្ដកំពង់ស្ពឺ រង់ចាំចាត់ការតាមនិតិវិធី៕

មតិយោបល់