ព័ត៌មានជាតិ

រថយន្តកូរ៉េឃ្លប់ដឹកទំនិញ ជ្រុលបុករះឡើងសួនបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតទៅមុខលែងរួច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តកូរ៉េឃ្លប់ដឹកទំនិញ បុករះជាមួយនឹងម៉ូតូកង់បីឥណ្ឌា រថយន្តកូរ៉ូឡានិងជ្រុលឡើងលើសួនច្បារចែកទ្រូងផ្លូវបុកបង្គោលភ្លើង បណ្ដាលឱ្យប្រើទៀតរងការខូចខាតអស់មួយដើម ចំណែករថយន្តខ្ទេចនៅខាងមុខទៅមុខលែងរួច ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ មុខខ្លោងទ្វារវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GR-2229 នឹងរថយន្តកូរ៉ូឡាពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-6147 បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ រថយន្តបង្កប្រភេទកូរ៉េឃ្លុបដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3D-0803 បានធ្វើដំណើរទិសដៅពីលិចទៅកើត បំណងបត់ស្ដាំតែក៏ជ្រុលទៅបុកម៉ូតូកង់បី និងរថយន្តកូឡា រួចហើយមិនទាន់អស់ល្បឿន ក៏ឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុកបង្គោលភ្លើងទ្រេត ខូចខាតអស់មួយដើម ចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខទៅមុខលែងរួចតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់