ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ: កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច ត្រង់ចំណុចប្រឡាយ តភ្ជាប់ពីស្ពាន ក្រឡរ ស្ថិតក្នុងភូមិ តាអ៉ិន១ ឃុំ ស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់។

ក្មេងប្រុសរងគ្រោះខាងលើនេះ មានឈ្មោះ សង ភូ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិតាអ៉ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ។

ចំណែកមូលហេតុ បណ្តាលមកពីចុះលេងទឹកប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់