ព័ត៌មានជាតិ

ខ្លាំងបាត់! ហ៊ានចាប់រំលោភនាងដល់ក្នុងវត្ត ទីបំផុតគេចមិនរួចពីខ្នោះដៃអាល័យស្នេហ៍

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលកេីតហេតុនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៩នាទីល្ងាច នៅចំណុចក្បែរពាងទឹក ភូមិពាមឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ អាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនអនឡាញ ។ ចំណែកជនសង្ស័យមានឈ្មោះ ហន ហាន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិពាមឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានមុខរបរកម្មករសំណង់ ដកហូតបាន សំពត់ងូត ពណ៌ស្លាទុំ ចំនួនមួយ។

មុនពេលកើតហេតុ ជនរងគ្រោះបានចងពុងសារ៉ុងកៅស៊ូ មុជទឹកពាង ក្នុងវត្តមួយកន្លែង ។ ក្រោយពីមុជទឹក រួចជនរងគ្រោះបានអង្គុយដុសធ្មេញ ពេលនោះជនសង្ស័យបានយកសំពត់ងូតទឹករបស់ព្រះសង្ឃ បត់ជាបួនផ្នត់ មកគ្របលេីក្បាលនឹងមុខជនរងគ្រោះ ហេីយយកដៃខ្ទប់មាត់នឹងរឹតក ក្នុងសកម្មភាពនោះ ជនរងគ្រោះបានវៃពាងទឹក និងរើបំរាស់ ដួលទៅលេីភក់ កកិតក្បាលជង្គង់ស្តាំទៅលេីថ្ម បណ្តាលឲ្យមានស្នាម។ ហើយពេលនោះត្រូវបានជីដូនជនរងគ្រោះបានឃេីញទាប់ ក៏ស្រែកឆោឡោថាចោរៗ ទើបជនសង្ស័យបានទម្លាក់ជនរងគ្រោះចុះ ហេីយរត់ទៅទិសខាងជេីងបាត់តែម្តង។

លុះព្រឹកឡេីងម៉ោង៧ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកមេឃុំបានទៅកន្លែងកេីតហេតុ ហេីយបានជួបជីដូននឹងជនរងគ្រោះរួចបានរាយការណ៍ឲ្យលោកមេប៉ុស្តិ៍។

ក្រោយបានទទួលព័ត៌មានរួច នៅវេលាម៉ោង៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍បានទៅនាំខ្លួនជនសង្ស័យមកធ្វេីការសាកសួរនៅប៉ុស្តិ៍ ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវៈពិតប្រាកដមែន និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់