ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចុះដកបង្គោលស្ពាន រំកិលឡើងលើពីព្រោះទឹកជន់ បែរជារអិលជើងទៅក្នុងទឹកជ្រៅលង់ស្លាប់មួយរំពេច

បន្ទាយមានជ័យៈ បុរសម្នាក់ បានរអិលជើងទៅក្នុងទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចស្ទឹងមង្គលបូរី ស្ថិតក្នុងភូមិខ្ទុមរាយកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ម៉ោង សូ ភេទប្រុស អាយុ៨៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកមូលហេតុ គឺកើតឡើងខណៈដែលជនរងគ្រោះ ចុះដកបង្គោលស្ពាន រំកិលឡើងលើពីព្រោះទឹកជន់ តែក៏រអិលជើងទៅក្នុង ទឹកជ្រៅ បណ្ដាលអោយគាត់លង់ទឹកស្លាប់តែម្តង៕

មតិយោបល់