ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានបុរសម្នាក់ជាម្ចាស់ខុនដូរមួយកន្លែង បានបើករថយន្តស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងមកវាយក្បាលអ្នករើសអេតចាយម្នាក់ បណ្តាលឲ្យបែកហូរឈាម ដេរជាច្រើនថ្នេរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែលជា១១ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសដែលដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយខាងលើនេះ មានឈ្មោះ ប៉ិច តុងហេង បានជិះរថយន្តស៊េរីទំនើប ម៉ាកChevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP- 8989 ហើយករណីនេះកើតឡើង ខណៈដែលជនសង្ស័យជាម្ចាស់ខុនដូរដែលជិះរថយន្តស៊េរីទំនើបមួយនេះ បានបើករថយន្តរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះឈ្មោះ សាំង តុលា អាយុ ២១ឆ្នាំ ជាអ្នករើសអេតចាយ ងាកមើល ស្រាប់តែបើករថយន្តត្រឡប់មកវិញដកកាំភ្លើងវាយសំពងក្បាល បណ្តាលឲ្យបែកតែម្តង៕



មតិយោបល់