ព័ត៌មានជាតិ

Update៖ ចាញ់បាល់ក្នុងរដូវកាលWorld Cup អស់២០០ដុល្លារ ជំពាក់លុយគេ សុំម្តាយមិនបានរត់ទៅចងក!

ភ្នំពេញៈ បុរសវ័យ២៨ឆ្នាំម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ក្រោយពីរូបគេបានខ្ចីលុយគេចំនួន២០០ដុល្លារ យកទៅចាក់បាល់ចាញ់អស់ក្នុងរដូវកាលWorld Cup កាលពីពេលកន្លងមកនេះ គ្មានលុយសងទើបសុំម្តាយៗមិនឲ្យទើបរត់ទៅចងកនៅជាន់ទី២តែម្តង។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ១៩ ខែកក្កាដា ឆ្នាំ ២០១៨ នៅក្នុងគ្លីនិក ស៊ូ ខា ផ្ទះលេខ គ្មានលេខ ក្នុងបុរីហាយធិចទី២ ផ្លូវលេខ ៦៥៦ ភូមិតាង៉ូវ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ វង្ស សុគង្គា អាយុ២៨ឆ្នាំ (នៅលីវ) ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ មុនពេលកើតហេតុ បុរសរងគ្រោះបានសុំលុយម្តាយចំនួន ២០០ដុល្លារ ដើម្បីយកទៅសងគេថ្លៃចាក់បាល់ចាញ់ តែម្តាយមិនឲ្យទើប រូបគេរត់ឡើងទៅលើផ្ទះជាន់ទី២ ចងកសម្លាប់ខ្លួនឯង ហើយក្រុមគរួសាររាយការទៅប្រាប់ កម្លាំងមានសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យឃើញថា បុរសរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

https://youtu.be/diA8Gu2oxcw

មតិយោបល់