ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួប ទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ ដែលប្រារព្ធឡើង នៅសាលមហោស្រពកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី៩ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ បានបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើឡើងដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន-យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហានៃយើង៕
មតិយោបល់