វេលៈ ក្រុមជម្រើសជាតិវេល បានលត់រុស្ស៊ីយ៉ាងចាស់ដៃ៣-០ ឡើងទៅឈរកំពូលតារាងពូលB វគ្គជម្រុះពានរង្វាន់ EURO 2016 កាលពីយប់មិញនៅកីឡដ្ឋាន Municipal ប្រទេសបារាំង។
បីគ្រាប់របស់វេលរកបានដោយខ្សែកាពារ Aaron Ramsey នៅនាទីទី១១, សមាជិក Swansea City កីឡាករ Neil Taylor នៅនាទីទី២០ និងតារាឆ្នើម Gareth Bale នៅនាទីទី៦៧។
ជ័យជម្នះនេះបានជួយឲ្យវេលហក់ទៅកាន់កាប់តំណែងកំពូលតារាងមាន៦ពិន្ទុពីការប្រកួតឈ្នះ២ចាញ់១ ចំណែករុស៊្សីហាលអាវត្រឹមនេះហើយ ព្រោះ៣ប្រកួតកន្លងមកមិនដែលឈ្នះសោះ មាន១ពិន្ទុនៅបាតតារាង។
យប់ជាមួយគ្នានេះផងដែរ ក្រុមតោកំណាចអង់គ្លេស បានត្រឹមស្មើ ស្លូវ៉ាគី ០-០៕
មតិយោបល់