ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួសធ្ងន់-ស្រាល៤នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០មិថុនា

ភ្នំពេញៈ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៤​លើក​ (​យប់​១​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ (​ប្រុស​ )​ រង​របួសធ្ងន់​ ៣​នាក់​ (​ប្រុស​ )​ និង​របួសស្រាល​ ១​នាក់​ (​ប្រុស​ )​។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ៤​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ៨​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​ ៤​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​១​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ២​គ្រឿង​ ,​ កង់​ ១​គ្រឿង​។​ ​ប្រភព​ព័​ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ១​លើក​ ,​ប្រជែង​ ១​លើក​ ,​ បត់​គ្រោះថ្នាក់​ ១​លើក​ ,​ មិន​គោរព​សិទ្ធិ​ ១​លើក​ (​ស្លាប់​ ១​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ២​នាក់​ (​ យប់​៧​នាក់​ )​។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​ ៣​លើក​ ផ្លូវ​ខេត្ត​,​ ផ្លូវលំ​ ១​លើក​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​ រថយន្ត​ធុន​តូច​ ១​លើក​ ,​ រថយន្ត​ធំ​ ២​គ្រឿង​។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ខេត្ត​ រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ខេត្តកំពង់ចាម​ ១​លើក​ ស្លាប់​ ១​នាក់​ និង​ ខេត្តកំពង់ធំ​ ២​លើក​ របួស​២​នាក់​។​

ប្រភព​ព័​ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៣.១៦០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១.៥០៨​គ្រឿង​ និង​ពិន័យ​សរុប​ ១.៦៥២​គ្រឿង​៕​

មតិយោបល់