ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងព្រៃផ្សៃ!

ក្រចេះ: នៅវេលាម៉ោង១២ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចអូរស្ទឹងឆ្លាំងក្រោយ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ចម្ងាយពីភូមិយាវ៤៣គីឡូម៉ែត្រ មានករណីឃាតកម្មមួយបានកើតឡើងដោយឈ្មោះ ខឿន កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ បានស្លាប់ដោយមានស្មាមជាំលើ.ក។

ក្រោយពីបានពិនិត្យកន្លែងកើតហេតុនិងស្រាវជ្រាវព័ត៌មានយើងសន្និដ្ឋានបានថាករណីនេះជាអំពើឃាតកម្ម។
សូមបញ្ជាក់ថា សមត្ថកិច្ចយើងទើបទទួលបានព័ត៌មាននេះនៅវេលាម៉ោង៨យប់ លុះព្រឹកឡើងជំនាញយើងចុះទៅកន្លែងកើតហេតុ។
បច្ចុប្បន្ន កម្លាំងជំនាញយើងកំពុងធ្វើការស៊ើបអង្កេត៕

មតិយោបល់