បន្ទាយមានជ័យៈ ក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទរលំជ្រៃ ក្នុងឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រព្រឹត្តឡើង កាលពីថ្ងៃទី១៩-២០កញ្ញា ឆ្នាំ២០១៦ ប្រមូលបានបច្ច័យសរុប២ពាន់ដុល្លារនិង៥០ម៉ឺនរៀល ដើម្បីបន្តកសាងបន្ថែមព្រះវិហារ ដែលកំពុងសាងសង់ថ្មី ។
នៅក្នុងពិធីកាន់វេនតាមប្រពៃណី ព្រះពុទ្ធសាសនានេះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមនឹងភរិយា ដឹកនាំពុទ្ធបរិស័ទបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម៌ ទេសនាដោយ ចៅអធិការវត្តព្រះនាម ហីសុផាលីន ។
នៅព្រឹកថ្ងៃទី២០កញ្ញា ដែលជាថ្ងៃបញ្ចប់ នៃកម្មវិធីកាន់វេនទី៤ លោកស្រីរួមនិងលោកស្រីថ្នាក់ដឹកនាំដទៃទៀត បានប្រារព្ធពិធីសូត្រស្វាធ្យាយ បង្សុកូល រាប់បាត្រឧទ្ទិសមហាកុសល ជូនដល់ឧបការី ជនមានមាតា បិតាដែលបានចែកឋាននិង ដល់យុវជន យុវនារីដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ។ បន្ទាប់ពីប្រគេនទេយ្យទាន ចង្ហាន់និងភេសជ្ជៈ ដល់ព្រះសង្ឃគង់ក្នុងវត្តរួចមក លោកស្រីបានផ្តល់អំណោយដល់តាជីយាយជី ប្រជាពលរដ្ឋ និងកុមារសរុប២៤០នាក់ ៕
មតិយោបល់