ព័ត៌មានជាតិ

បុរសម្នាក់ ថយគោយន្តកន្រ្តៃមិនប្រយ័ត្ន គៀបជាប់នឹងដើមឈើ បណ្តាលឲ្យស្លាប់

ឧត្តរមានជ័យ: នាយផ្នែកចរាចរណ៍ស្រុកបន្ទាយអំពិល បានប្រាប់ Post News ថា មានករណី បុរសម្នាក់ ថយគោយន្តកន្រ្តៃ គៀបជាប់នឹងដើមឈើ បណ្តាលឲ្យស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវាលស្រែចា ស្ថិតនៅខាងជើងភូមិពោធិ៍ចាស់ ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នាយផ្នែកចរាចរណ៍បន្តថា ជនរងគ្រោះមានឈ្មោះ បេ ឡេវ ភេទប្រុសអាយុ៤៧ឆ្នាំ ស្នាក់នៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។

នាយផ្នែកចរាចរណ៍បានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ បានថយគោយន្តកន្រៃ្តដោយមិនបានប្រយ័ត្ឋ បណ្តាលឲ្យដៃ
គោយន្តកន្រ្តៃគៀប កជាប់នឹងដើមឈើ ពីយួរជើងស្លាប់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់ជូនសាកសព ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់