ព័ត៌មានជាតិ

ខឹងសុំលុយកូនទិញម្ហូបមិនបាន ចងកផ្តាច់ជីវិត!..

បាត់ដំបង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅក្រុមទី៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ សេង សារឿន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះរស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ជនរងគ្រោះផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយខឹងសុំលុយកូនទិញម្ហូបមិនបាន។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព ឃើញថាគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់