ភ្នំពេញ: បន្ទាប់ពីមានករណីបាញ់បោះ នៅក្នុងមណ្ឌលកំសាន្តរ៉ក់ បណ្តាលបុរសជា DJ ម្នាក់បានរងនូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់នៅត្រង់ស្មងជើង និងត្រគៀក របួសយ៉ាងធ្ងន់ធ្ងរ ហើយគេចខ្លួនបាត់អស់ ពេលនេះត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនបានបក្ខពួកចំនួន២នាក់ហើយ ខណៈដែលជនដៃដល់កំពុងរត់គេចខ្លួននៅឡើយ។
បញ្ជាក់បន្ថែមថា មានករណីផ្ទុះអាវុធបង្កឡើងដោយក្រុមជនសង្ស័យមានគ្នា៤នាក់ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ក់ ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រដាប់ដោយអាវុធខ្លីម៉ាក K59 មួយដើមនាំគ្នាទៅធ្វើការបាញ់រះនៅក្នុងមជ្ឈមណ្ឌកំសាន្តរ៉ក់ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹកព្រលឹមនោះ។
ក្នុងនោះបុរសរងគ្រោះឈ្មោះ បៀ សំអឿន អាយុ ៣២ឆ្នាំ ជា Dj ប្រចាំនៅក្លឹមកំសាន្តរ៉ក់ ត្រូវបានរងនូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ដោយមួយគ្រាប់ចំជើង និង មួយគ្រាប់ទៀបចំត្រង់ចង្កេះ រងរបួសយ៉ាងធ្ងន់ធ្ងរ៕
មតិយោបល់