សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានត្រៀមធ្វើកិច្ចប្រជុំសមាជិក ដើម្បីបង្កើតពានថ្មី ២ ទៀត នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ដើម្បីឲ្យវិស័យបាល់ទាត់កាន់តែកក្រើកជាងមុននោះ។
បើតាមរបាយការណ៍របស់ FIFA បានឲ្យដឹងថា នៅពាក់កណ្តាលខែឧសភា ខាងមុខនេះ FIFA នឹងមានប្រជុំ នៅទីក្រុង Zurich ប្រទេសស្វ៊ីស ដើម្បីសម្រេចអនុម័តបង្កើតពានថ្មី ២ បន្ថែមទៀត។ ពានដែល FIFA ត្រៀមបង្កើតនោះ មានដូចជាពាន Club World Cup និង Nations League ដែលធ្វើឲ្យក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់អាជីព កាន់តែសកម្មក្នុងការដណ្តើមពានថ្មីនេះ។
ទាក់ទងចំពោះ ការចំណាយវិញ របាយការណ៍របស់ FIFA ក៍បានឲ្យដឹងដែរថា សហព័ន្ធត្រៀមចំណាយរហូតដល់ទៅ ២៥ ពាន់លានដុល្លា ដែលជាទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ទាប់។ មិនតែប៉ុណ្ណោះ FIFA គ្រោងរៀបចំព្រឹត្តិការណ៍ World Cup ឲ្យមាន ៤៨ ប្រទេសចូលរួមនៅឆ្នាំ ២០២០ ខណៈសព្វថ្ងៃនេះ មានតែ ៣២ ប្រទេសប៉ុណ្ណោះ។



មតិយោបល់