ព័ត៌មានជាតិ

សាហាវណាស់ស្លាប់ផុយៗ.. ​ម៉ូតូ២គ្រឿង ពន្លះគ្នាស្លាប់២នាក់ របួស២នាក់យ៉ាងរន្ធត់

បន្ទាយមានជ័យ: យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចកាប៊ីនភ្លើង លើកំណាត់ផ្លូវលេខ៥៨ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ករណីនេះបង្កឡើង រវាងម៉ូតូZoomer-X បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ខណ:ដែលម៉ូតូទាំង២គ្រឿង កំពុងបើកបញ្ច្រាសទិសដៅគ្នា ដោយមិនប្រកាន់ស្តាំ ។

អ្នកបើកបរម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-4869 មានឈ្មោះ វេត ទេត ភេទប្រុស អាយុ២០ឆ្នាំ (បណ្តាលឲ្យស្លាប់) និងរងរបួសធ្ងន់ម្នាក់ឈ្មោះ រឹត ទួក ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាលម្នាក់ ឈ្មោះ យ៉េង លីហៀង ភេទប្រុស អាយុ២៩ឆ្នាំ។ អ្នកទាំង៣នាក់ ស្នាក់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

អ្នកបើកបរម៉ូតូZoomer-X ពណ៌ទឹកក្រូចស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-7988 មានឈ្មោះ ស៊ុម ឆៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ រស់នៅភូមិអាងសាលាថៃ ឃុំនូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ (បណ្តាលឲ្យស្លាប់)។

ចំណែកជនរងគ្រោះទាំង២នាក់ ដែលរងរបួស ត្រូវបានរថយន្តសង្រ្គោះមណ្ឌលសុខភាពអូរបីជាន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ប៉ោយប៉ែត។ រីឯសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំអូរបីជាន់៕

មតិយោបល់