ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានរថយន្តមន្ទីរពិសោធន៍ចល័ត និងមន្រី្តមន្ទីរពាណិជ្ជកម្ម រួមជាមួយគណៈកម្មការផ្សារជម្ពូរវ័ន្ត បានចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារជម្ពូរវ័ន្ត និងបានអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារដល់អាជីវករ ។
ក្នុងនោះសមត្ថកិច្ចបានយកគំរូ ម្ហូបអាហារមួយចំនួនដូចជា សសៃគុយទាវ មី គ្រឿងសមុទ្រ ប្រហិតគ្រប់មុខ និង បន្លែដើម្បីរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ។
លទ្ធផល៖
-បានរកឃើញនៅក្នុងប្រហិតត្រីចម្រុះ (ត្រីឆ្កោក និងត្រីឆ្ពិន) មានវត្តមានសារធាតុគីមីបូរ៉ាក់ ចំនួន២.៥គីឡូក្រាម និង ត្រីកាប ០.៧៥ គីឡូក្រាម ត្រូវសមត្ថកិច្ចដកហូតដើម្បីយកទៅកម្ទេចចោលតាមនិតិវិធី និងកំពុងស្រាវជ្រាវបន្តរកកន្លែងប្រភពចែកចាយ។
-បានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញ ឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់ លើផលិតផល ទំនិញ ម្ហូបអាហារ របស់ខ្លួនលក់៕
មតិយោបល់