ភ្នំពេញៈ នារីជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីម្ចាស់ទូរស័ព្ទចាប់ប្រគល់ឲ្យក្នុងករណីលួចទូរស័ព្ទម៉ាកiPhone 6s កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះ៧៧ង ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លុះដល់ម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានឃាត់ជនសង្ស័យ រួមនឹងវត្ថុតាង ប្រគល់ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវតែម្តង។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ប៊ុន ពិសាល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៧៧ង ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យឈ្មោះ អែម ម៉ុត ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរអ្នកបម្រើក្នុងផ្ទះ។ សម្ភារៈដកហូតបានមានទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 6s ពណ៌ផ្កាឈូកមួយគ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យជានារីខាងលើ ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតីវិធី៕


មតិយោបល់