បាត់ដំបងៈ យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណី ក្មេងៗតូចៗដំគ្រាប់មីន៦៩ លេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់ កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៦នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់Post Newsថា ក្មេងរងគ្រោះទាំង៤នាក់ ទី១ឈ្មោះ សំប្រុស អាយុ១៣ឆ្នាំ (ស្លាប់), ទី២ឈ្មោះ ភាក់ ស្រីពេជ្រ អាយុ៤ឆ្នាំ របួសជើងទាំងសងខាង , ទី៣ឈ្មោះ ទិត វ៉ាន់ អាយុ១០ឆ្នាំ របួសជើងនិងខ្លួន និងទី៤ឈ្មោះ សំ ថាប់ អាយុ៥ឆ្នាំ របួសជើងទាំង២។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់