ព័ត៌មានជាតិ

យុវជនម្នាក់ ជិះកង់ទៅមើលគោមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់!

កំពង់ធំ: នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅតំបន់ត្រពាំងកាប់ឆ្កែ ភូមិសេរីសាមគ្គីខាងត្បូង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ករណីរន្ទះបាញ់យុវជនម្នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ គំ អឿន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុវេលាម៉ោងប្រហែល៩ជាង ជនរងគ្រោះជិះកង់ទៅមើលគោនៅតំបន់កើតហេតុខាងលើ ពេលកំពុងមានភ្លៀង ហើយរហូតរាំងភ្លៀងនៅមិនឃើញត្រឡប់មកផ្ទះវិញ ទើបឪពុកនិងបងប្អូននាំគ្នាដើររក លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ ទើបរកឃើញជនរងគ្រោះដេកស្លាប់នៅកណ្ដាលវាលស្រែ ហើយមានឈាមតាមត្រចៀក និងឆេះខោអាវ។

សន្និដ្ឋាន តាមការពិនិត្យលើសាកសព ជនរងគ្រោះគឺត្រូវរន្ទះបាញ់ ព្រោះនៅលើខ្លួនមានស្នាមឆេះរោម ស្នាមឆេះខោអាវ និងឆេះរួញសក់ក្បាល៕

មតិយោបល់