កំពង់ធំៈ នៅវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ប៉ះគ្នាជាមួយរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ភូមិសាល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM.8861 បើកបរដោយ លឹម គីមហ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាបុគ្គលិកធានាគាស្ថាបនា ស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្ត ម៉ាកហ៊ីយន់ដាយ (ភ្លៅ៤) ពណ៌ស ពាក់ស្លាកលេខក.៥៦៣៩.ភព៣ អ្នកបើកមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជាបឋមបង្ក ដោយអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន។
បច្ចុប្បន្នវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់